ខេត្តព្រះសីហនុគឺជាខេត្តមួយដែលនៅជាប់និងមាត់សមុទ្រនិងស្ថិត
នៅផ្នែកនិរតីនៃទីក្រុងភ្នំពេញក៏ដូចជា
ព្រះរាជាណាចក្រកម្ពុជា
លើផ្ទៃដីសរុប ២,៥៦១.២០
គ.ម2 ។ហើយបច្ចុប្បន្នមានប្រជាជនរស់នៅប្រមាណ
២៣៥.១៩០នាក់ ឬ១,៦%នៃចំនួនប្រជាជនសរុបទូទាំងប្រទេស។ ភ្ញៀវទេសចរណ៏អាច ធ្វើដំណើរទៅកាន់
ក្រុងព្រះសីហនុបានតាមរយៈ
ផ្លូវជាតិលេខ៤ ដែលមានចំងាយប្រហែល២៥០គីឡូម៉ែត្រពីរាជធានី ភ្នំពេញ ។
ប្រជាជនភាគច្រើននៅក្នុងខេត្តព្រះសីហនុច្រើនប្រកបរបរនេសាទ កសិកម្ម
និងបំរើសេវាកម្មផ្សេងៗទៅដល់ភ្ញៀវទេសចរណ៏ ។ល។ គួបផ្សំជាមួយនិងភាពស្រស់ស្អាតនៃឆ្នេរខ្សាច់ជាច្រើនផងនោះ
ខេត្តព្រះសីហនុបានទាក់ទាញនូវភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិ ជាច្រើនដែលបានទៅកំសាន្តនៅទីនោះ។
ខេត្តនេះ ត្រូវបានបង្កើតថ្មី នៅឆ្នាំ ១៩៦៤។
គេបង្កើតខេត្ត ព្រះសីហនុ
គឺដើម្បីរំលឹក ដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។ ឈ្មោះដើម របស់ខេត្តព្រះសីហនុ
មុនឆ្នាំ១៩៦៤គឺ ក្រុងកំពង់សោម ។ខេត្តព្រះសីហនុ ជាទីក្រុងកំពង់ផែសមុទ្រ ធំបង្អស់
នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ខេត្តព្រះសីហនុ ស្ថិតនៅពាក់កណ្តាល
ចន្លោះថៃ និងប្រទេសវៀតណាម ហើយខេត្តព្រះសីហនុ ជាទីខេត្តសំខាន់ជាងគេ
នៅឈូងសមុទ្រថៃ។ ខេត្តព្រះសីហនុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់
សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។
ថ្ងៃនេះដែរក្រុមការងារ Cambodia Landscape (ទេសភាពកម្ពុជា) សូមណែនាំលោកអ្នកពីតំបន់ទេសចរណ៏សំខាន់ៗមួយចំនួននៅក្នុងខេត្តព្រះសីហនុអោយលោកអ្នកបានស្គាល់
១ ឆ្នេរអូរឈើទាល
ឆ្នេរអូឈើទាលមានទីតាំងស្ថិតនៅសង្កាត់លេខ៣
។ តំបន់ឆ្នេរនេះមានលក្ខណះល្អជាងគេដែលឆ្នេរខ្សាច់លាតសន្ធឹងវែង
និងជម្រៅទឹងរាក់សភាពទឹកសមុទ្រមានលក្ខណះស្ងប់ស្ងាត់រីឯបរិយាកាសជុំវិញក៏មានលក្ខណះស្ងប់ស្ងាត់ដែរ។
២ ឆ្នេរសុខា
ឆ្នេរសុខាលាតសន្ធឹងវែងបន្តពីឆ្នេរអូរឈើទាលប៉ុន្តែទឹកមានលក្ខណះជ្រៅ
និងមានសភាពអូអរទៅដោយភ្ញៀវទេសចរជាតិដែលពេញនិយមទៅងូតទឹកកំសាន្ត។
បច្ចុប្បន្នឆ្នេរសុខាត្រូវរៀបចំវិនិយោគដោយ ក្រុនហ៊ុនសុខាអូតែលរបស់លោកឧកញ្ញា សុខគង់
ដែលរៀបចំអោយទៅជាឆ្នេរទេសចរណ៍អន្តរជាតិទំនើបមួយនៅក្នុងក្រុងព្រះសីហនុ។
៣ ឆ្នេរប្រាំពីរជាន់
ឆ្នេរនេះមានសភាពអ៊ូអរជាមធ្យមដោយតំបន់នោះមានទីធ្លារចង្អៀតហើយទឹកសមុទ្រមានរលកធំៗ
និងឆ្នេរខ្លីតូច។ តំបន់
ឆ្នេរប្រាំពីជាន់មានអ្នកទេសចរច្រើនបន្ទាប់ពីឆ្នេរសុខាតែភាគច្រើនជាប្រភេទភ្ញៀវជាតិ។
៤ ឆ្នេរលំហែរកាយ
ឬ ឆ្នេរឯករាជ្យ
ឆ្នេរនេះមានតាំងនៅទល់មុខកោះពស់
ជាតំបន់រម្មណីដ្ឋានមួយដែលបានរៀបចំបានល្អលើផ្នែកសេវាកម្មដូចជាបន្ទប់អនាម័យទឹកល្អសម្រាប់ជម្រះកាយនិងសេវាកម្មដឹកជញ្ជូនទៅកាន់កោះពស់។ឆ្នេរនេះមានអ្នកទេសចរជាតិ
និងអន្តរជាតិទៅសម្រាកលំហែរយ៉ាងច្រើនកុះករមិនសូវលោះថ្ងៃទេ។
ចំណែកការរៀបចំតូបលំហែរវិញមានរបៀ់បរៀបរយល្អណាស់ដែលធ្វើអោយអ្នកទេចរមានចំណូលចិត្តទៅកំសាន្តច្រើន។
ឆ្នេរលំហែរកាយពុំសូវមានរលកធំៗទេតែខ្យល់អាកាសបរិសុទ្ធ។
៥ ឆ្នេរដើមជ្រៃ
ឆ្នេរដើមជ្រៃមានទីតាំងនៅពីមុខសាលាក្រុងព្រះសីហនុជាតំបន់ពុំសូវមានអ្នកទេសចរទៅងូតទឹកទេ
ព្រោះតំបន់នោះមានភោជនីយដ្ឋានធំមួយ ដែលសង់ជាប់មាត់សមុទ្រដែលមានលក្ខណះប៉ះពាល់កន្លែងលែងកំសាន្ត។
ប៉ុន្តែរអ្នកទេសចរភាគច្រើនគេនិយមទៅដើរកំសាន្តក្រោយពេលងូតទឹករួចដោយទីនោះមានសួនច្បារល្អហើយធំទូលាយមានរូបសំណាកដែលទើបកសាងថ្មីច្រើនសំរាប់ថតរូបអ្នកទេចរដែលទៅលេងក្រុងព្រះសីហនុ។
៦ ឆ្នេរអូរត្រេស
ឆ្នេរអូរត្រេសស្ថិតនៅក្បែរឆ្នេរអូរឈើទាលខាងត្បូង
ហើយឆ្នេរនេះមានទិដ្ឋភាពប្រហាក់ប្រហែលទៅនឹងឆ្នេរអូរឈើទាលដែរ។ មានផ្លូវកាត់តាមកូនភ្នំពីអូរឈើទាល(កាត់តាមរមណីយដ្ឋាន
QueenHill Resort) ផ្លូវចូលទៅកាន់ឆ្នេរអូរត្រេសជាផ្លូវទើបសាងសង់ថ្មីហើយឆ្នេរវិញមិនសូវអភិវឌ្ឍបានច្រើនប៉ុន្មានទេ។
មានខ្ចូសប្រក់ស្បូវសង់តម្រៀបតាមបណ្តោយឆ្នេរនិងបារព្រមទាំងភោជនីយដ្ឋានដែលមានដំបូលប្រក់ស្បូវសង់ជាជួរៗនៅក្បែរមាត់សមុទ្ររួមមាន
Star Bar ដែលផ្តល់ជូនផ្ទះតូចៗ បារ និងភោជនីយដ្ឋាន។ ឆ្នេរអូរត្រេសជាកន្លែងដែលអ្នកទេសចរណ៍អាចលេងកីឡាបានដូចជាជិះទូកក្តោងជាដើម
។
៧ ឆ្នេរហាវៃ
ឆ្នេរហាវ៉ៃមានកន្លែងលក់អាហារ
និងហាងតូចៗដែលមានដំបូលប្រក់ស្បូវជាច្រើន
និងជាកន្លែងដ៏មានប្រជាប្រិយភាពមួយផងដែរ ។
៨ ឧទ្យានជាតិរាម
ឧទ្យានជាតិរាម ត្រូវបានប្រកាសជាតំបន់អភិរក្សនៅឆ្នាំ១៩៩៣
ដោយព្រះរាជក្រិត្យ ពីព្រោះតែតម្លៃជាតិ វិទ្យាសាស្ត្រ អប់រំ និងកម្សាន្ត។ ឧទ្យាននេះស្ថិតនៅប្រហែលជា១៨គម
ខាងកើតខេត្តព្រះ សីហនុ។ បុគ្គលិកឧទ្យានជាតិនេះ
បម្រើជូនដំណើរកម្សាន្តដោយទូក ឬក៏ជូនដោយថ្មើជើងទៅកាន់តំបន់ដែលគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។
អ្នកទេសចរណ៍អាចទស្សនាស្វា ផ្សោត ប្រើស ជ្រូកព្រៃ និងបក្សាបក្សីជាច្រើនប្រភេទនៅលើផ្ទៃដីប្រមាណ២១
០០០ហិកតា។ ឧទ្យាននេះមានព្រៃភ្នំ ព្រែក មាត់សមុទ្រ កោះ និងច្រាំងដែលមានផ្កាថ្ម។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីស្នាក់ការកណ្តាលឧទ្យានជាតិ ដែលមានទីតាំងទល់មុខព្រលានយន្តហោះកងកេង
។
៩ កោះពស់
កោះពស់ ជាកោះមួយនៅដាច់ពីឆ្នេរសមុទ្រចំងាយប្រហែល១គីឡូមែត្រចំពីមុខក្រុងព្រះសីហនុ។តំបន់នេះពុំសូវមានអ្នកទេសចរទៅកំសាន្តប៉ុន្មានទេព្រោះត្រូវឆ្លងទឹកសមុទ្រហើយពុំទាន់មានការអភិវឌ្ឍន៍នៅឡើយ។ អ្នកទេសចរទៅលេងតំបន់នោះភាគច្រើនជាក្រុមភ្ញៀវដែលវេចខ្ជប់ម្ហូបអាហារទៅជាមួយផង។ ឆ្នេរតំបន់នោះវាលខ្សាច់រាបស្មើរ និងស្ងាត់ទីបំផុត។
១០ ទឹកជ្រោះក្បាលឆាយកោះពស់ ជាកោះមួយនៅដាច់ពីឆ្នេរសមុទ្រចំងាយប្រហែល១គីឡូមែត្រចំពីមុខក្រុងព្រះសីហនុ។តំបន់នេះពុំសូវមានអ្នកទេសចរទៅកំសាន្តប៉ុន្មានទេព្រោះត្រូវឆ្លងទឹកសមុទ្រហើយពុំទាន់មានការអភិវឌ្ឍន៍នៅឡើយ។ អ្នកទេសចរទៅលេងតំបន់នោះភាគច្រើនជាក្រុមភ្ញៀវដែលវេចខ្ជប់ម្ហូបអាហារទៅជាមួយផង។ ឆ្នេរតំបន់នោះវាលខ្សាច់រាបស្មើរ និងស្ងាត់ទីបំផុត។
ទឹកជ្រោះក្បាលឆាយមានទីតាំងនៅខណ្ឌព្រៃនប់មានចំងាយ៧គីឡូមែត្រពីក្រុងព្រះសីហនុបត់ឆ្វេងចូលប្រហែល៦គីឡូមែត្រ។
ទឹកជ្រោះក្បាលឆាយមានប្រភពជាច្រើនតាមជួរភ្នំមាត់សមុទ្រ ប៉ុន្តែរមកចំនុចមុខក្បាលឆាយប្រភពទឹកនៅសល់ផ្លូវទឹកហូរតែ៣ទេដែលមានកំពស់ពី
២ម ទៅ ៤ម ។ចរន្តទឹកមកដល់ចំនុចទឹកក្បាលឆាយមានផ្លូវទឹកតែមួយដែលមានទឹកហូរខ្លាំង
ហើយធ្លាក់ក្នុងក្បាលទឹកមានកំពស់ ១៤ម ។









0 comments:
Post a Comment